ក្រុមហ៊ុនធានារ៉ាប់រងអ៊ីនហ្វីនីធីជេណេរលអ៊ិនសូរិន -កម្មវិធីសប្បុសធម៌ CSR
កាលពីខែមុនក្នុងឱកាសទិវាកុមារអន្តជាតិ បុគ្គលិកផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុនធានារ៉ាប់រងអ៊ីនហ្វីនីធីជេណេរលអ៊ិនសូរិន បានចុះដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងត្របែកដែលជាផ្នែកមួយ នៃកម្មវិធីសកម្មភាព ទំនួលខុសត្រូវសង្គមរបស់អ៊ីនហ្វីនីធីជេណេរលអ៊ិនសូរិន។
អស់រយៈពេលប្រាំមួយខែមកហើយដែល ក្រុមហ៊ុនអ៊ីនហ្វីនីធី បានជួយគាំទ្រដល់ អង្គការ Shanty Town ក្នុងការប្តេជ្ញាចិត្តដើម្បីជួយដល់សហគមន៍កុមារនិងក្រុមគ្រួសារ ដើម្បីទទួលបានការអប់រំនិងការថែទាំសុខភាព។
នេះជាលើកដំបូងដែលក្រុមបុគ្គលិក របស់ក្រុមហ៊ុនធានារ៉ាប់រង Infinity ចុះផ្ទាល់មកដល់តំបន់អនាធិបតេយ្យ ដែលពួកគេបានបរិច្ចាគ សម្លៀកបំពាក់ល្អៗជាច្រើនដល់សហគមន៍។ ខាងក្រោមនេះជាអារម្មណ៏ផ្ទាល់របស់ពួកគាត់:
• លោកយុនសុជាតិ-នាយកផ្នែកហិរញ្ញវត្ថុបាននិយាយថា: “ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងចំពោះកុមារនិងគ្រួសាររបស់ពួកគេ ការរស់នៅលើគំនរសំរាម មិនមានផាសុខភាព ខ្វះការអប់រំនិងអាហារមិនគ្រប់គ្រាន់។ ខ្ញុំមានការរីករាយណាស់ដែលអាចមើលឃើញស្នាមញញឹម និងភាពរីករាយនៅពេលពួកគេទទួលបានការបរិច្ចាកសម្លៀកបំពាក់របស់ពួកយើង។”
• អ្នកនាងសានសុខា ប្រធានផ្នែកផ្តល់បណ្ណ័ធានារ៉ាប់រង - អចលនទ្រព្យនិងគ្រោះថ្នាក់: “នេះគឺជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំបានមានឱកាសបានចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម"។ ខ្ញុំមានអារម្មណ៏ក្តុកក្តួលបន្ទាប់ពីយើងបានជួបកុមារនិងគ្រួសាររបស់គេ។ ខ្ញុំមានអារម្មណ៍ថាមានមោទនភាពណាស់ដែលត្រូវបានចូលរួមនៅក្នុងសកម្មភាពទាំងនេះ។”
• កញ្ញ អ៊ុន សុភាព ប្រធានផ្នែកទាមទារសំណង- សេវាវេជ្ជសាស្រ្ត “ខ្ញុំមានអារម្មណ៍អាណិតក្មេងៗទាំងនោះជាខ្លាំង ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់ពីឃើញស្ថានភាពការរស់នៅក្នុងសំណង់អនាធិបតេយ្យ។ ខ្ញុំមិនដែលគិតថាមនុស្សអាចរស់នៅក្នុងស្ថានភាពបែបនេះ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលអាចចូលរួមក្នុងសកម្មភាពនេះ ហើយវាបានបង្ហាញនូវគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំ ការបេ្តជ្ញាចិត្តលើកកម្ពស់និងជំរុញ ពួកយើងក៏ដូចជាការជួយដល់សហគមន៍របស់យើង។”
• សារឹម សារុំប ប្រធានផ្នែកសំណង- សុខមាលភាពបុគ្គលិក: “ខ្ញុំមានអារម្មណ៍ច្របូកច្របល់ពេលចុះមកដល់តំបន់អនាធិបតេយ្យនេះ អារម្មណ៏គឺដំបូងភ្ញាក់ផ្អើលជាខ្លាំង លាយលំនិងអារម្មណ៏ស្រស់ស្រាយដែលបានចូលរួមសកម្មភាពនេះ»។ លោកនាយករបស់យើងតែងតែជំរុញនិងលើកទឹកចិត្តបុគ្គលិកយើងឲ្យបានចូលរួមការធ្វើកម្មវិធីសប្បុសធម៌។ ខ្ញុំមានភាពរីករាយ និងទទឹងរងចាំចូលរួមសកម្មភាពបន្តទៀតជាមួយ Shanty Town ។”
• កញ្ញស៊ីន ចាន់សីរីសុភា- ប្រធានផ្នែកទំនាក់ទំនងទីផ្សារ: “ខ្ញុំមិនដែលគិតថា ប្រទេសរបស់យើងមានការអភិវឌ្ឍន៏ខ្លាំង តែនូវតែមានចំនួនប្រជាជនរស់នៅលើសំរាមមានកាលំបាកច្រើនដូច្នេះសោះ។ ដូច្នេះហើយធ្វើឲ្យខ្ញុំមានការខកចិត្ត ដែលបានឃើញស្ថានភាពបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍រីករាយណាស់ ក្នុងការបរិច្ចាគនិងការចុះជួយកុមារនិងគ្រួសារពួកគាត់។ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានធ្វើការនៅក្រុមហ៊ុនដែលយកចិត្តទុកដាក់លើការជួយដល់អ្នកក្រខ្សត់ តាមរយ:ការផ្គត់ផ្គង់ការសិក្សាអប់រំដើម្បីជៀសផុតពីភាពក្រីក្រទៅថ្ងៃអានាគត។”
• អ្នកនាង កឺលក្ខណា ប្រធានផ្នែកផ្តល់បណ្ណ័ធានារ៉ាប់រង - សុខុមាលភាពបុគ្គលិក: “ខ្ញុំមានការសោកស្តាយខ្លាំងណាស់ក្នុងការឃើញក្មេងៗនិងគ្រួសារពួកគាត់រស់នៅក្នុងបរិស្ថាន ដ៏កខ្វក់ខ្លាំងបែបនេះ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលលោកនាយក និង លោកស្រីErmine ដែលបានជួយដល់សហគមន៍នេះហើយខ្ញុំមានមោទនភាពបានចូលរួមនិងជួបផ្ទាល់ជាមួយក្មេងៗ។”
• កញ្ញធីតា ជំនួយការទីផ្សារនិងទំនាក់ទំនង: “ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំងពេលបានឃើញស្ថានភាពដែលពួកគេកំពុងរស់នៅបែបនេះ។ ច្រកចូលពិតជាតូច ខ្លាំងណាស់ហើយផ្ទះរស់នៅចង្អៀត ពោរពេញទៅដោយសំរាមគ្រប់ទីកន្លែង។”
ដូចដែលបានឃើញ គ្រួសារក្រីក្រទាំងនេះដែលរស់នៅក្នុងស្ថានភាពលំបាកច្រើន។ដោយមានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន ដូចជាក្រុមហ៊ុនធានារ៉ាប់រងអ៊ីនហ្វីនីធីជេណេរលអ៊ិនសូរិន ដែលបានឧបត្ថម្ភប្រចាំខែ ទើបអាចឲ្យពួកយើងអាចបន្តសកម្មភាពលើកស្ទួយ និងជំរុំញឲ្យជីវភាពពួកគាត់ល្អប្រសើជាងមុន។
21:58
Association, Cambodia, community, communityfirst, Donate, health, helpsomeone, khnoledge, kind, kindness, positivevibes, reward, ShantyTownSpirit, wecareweshare
Location:
Phnom Penh, Cambodia